ព័ត៌មានអន្តរជាតិ

អាមេរិក ចង់បានគ្រាប់នុយក្លេអ៊ែរតូចៗជាច្រើន ដើម្បីប្រឆាំងនឹងរុស្ស៊ី

អាមេរិក: យោធាអាមេរិក បានស្នើឲ្យមានការពិនិត្យទ្បើងវិញ នូវឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងការបង្កើតគ្រាប់បែកអាលុយមីញ៉ូមថ្មីតូចៗជាច្រើនគ្រាប់ ដើម្បីប្រឆាំងនឹងរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៨។

ការស្នើសុំចុងក្រោយនេះ ត្រូវបានគេបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលជាគោលនយោបាយរបស់មន្ទីរបញ្ចកោណ ចង់ឲ្យមានការត្រួតពិនិត្យឡើងវិញនូវអាវុធនុយក្លេអ៊ែរ (NPR) នៅក្នុងឆ្នាំ២០១៨នេះ។

បន្ទាប់ពីយោធាអាមេរិក បានលើកទ្បើងពីការព្រួយបារម្ភ ជុំវិញការយល់ឃើញរុស្ស៊ី ចំពោះអាវុធនុយក្លេអ៊ែររបស់អាមេរិកនាពេលបច្ចុប្បន្ន ដែលត្រូវបានប្រើកន្លងមក មានទំហំធំពេក ខណ:ន័យនេះ គឺចង់សំដៅថា អាវុធទាំងនេះ លែងជាឧបករណ៍រារាំងដ៏មានប្រសិទ្ធភាពទៀតហើយ។

ដោយសំអាងលើការសន្មត់បែបនេះ ទើបរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានស្នើឲ្យមានការអភិវឌ្ឍអាវុធនុយក្លេអ៊ែរតូចៗ ដើម្បីទប់ស្កាត់នឹងបញ្ហាប្រឈមទាំងនេះ។

ទោះយ៉ាងនេះក្ដីក៏អាវុធរបស់អាមេរិក នៅតែមានសមត្ថភាពបំផ្លិចបំផ្លាញដដែរ ជាក់ស្ដែងគ្រាប់បែកបរមាណូ ដែលបានទម្លាក់នៅទីក្រុង Nagasaki របស់ជប៉ុននៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២ មានអំណាចផ្ទុះដូចគ្នា ដែលបានសម្លាប់មនុស្សជាង ៧ ម៉ឺននាក់៕

មតិយោបល់