Post News Media ព័ត៌មានអន្តរជាតិ ប្រមុខដឹកនាំជ...

ប្រមុខដឹកនាំជាន់ខ្ពស់កូរ៉េខាងជើង នឹងធ្វើដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង

កូរ៉េ: ប្រមុខរដ្ឋកូរ៉េខាងជើង លោក គីម យ៉ុងណាម នឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង នៅសប្តាហ៍នេះ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨។

លោកគីម យ៉ុងណាម នឹងជាមន្ត្រីជាន់ខ្ពស់មកពីកូរ៉េខាងជើងម្នាក់ ដែលបានធ្វើដំណើរទៅតំបន់គ្មានយោធា ជាកន្លែងបែងចែកឧបទ្វីបកូរ៉េទាំងពីរ ខណ:រឿងមួយនេះ ពុំធ្លាប់មានរវាងទីក្រុងព្យុងយ៉ាង និងសេអ៊ូលអស់រយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ។

ការធ្វើដំណើររបស់លោក នឹងក្លាយជាចំណុចសំខាន់មួយ សម្រាប់ផ្នែកការទូតរវាងកូរ៉េទាំងពីរ នៅក្នុងការប្រកួតកីឡាអូឡាំពិក ក្នុងទីក្រុង Pyeongchang របស់កូរ៉េខាងត្បូង ដែលនឹងត្រូវចាប់ផ្ដើមនាពេលខាងមុខ បើទោះបីជាក្រុមអ្នកវិភាគមួយចំនួន បានព្រមានថា វានឹងក្លាយជាទំនាក់ទំនងដ៏ក្តៅគគុកថ្មីរបស់ពួកគេ ហើយក៏មិនមានរយ:ពេលវែងឆ្ងាយទ្បើយ៕

Loading...