ព័ត៌មានអន្តរជាតិ

នាវាដឹកប្រេង រួមទាំងនាវិកឥណ្ឌា ២២ នាក់ កំពុងបាត់ដំណឹងនៅអាហ្វ្រិកខាងលិច

ឥណ្ឌា: ក្រុមមន្ត្រីក្នុងប្រទេស បាននិយាយកាលពីថ្ងៃអាទិត្យថា នាវាដឹកប្រេងមួយគ្រឿង ដែលមានសមាជិកនាវិកឥណ្ឌា ២២នាក់ បានបាត់ដំណឹងនៅអាហ្វ្រិកខាងលិច ក្នុងដែនទឹក ដែលគ្រប់គ្រងដោយពួកចោរសមុទ្រ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨។

នាវាដឹកប្រេងនោះ ឈ្មោះថា MT Marine Express ផ្ទុកទៅដោយប្រេងឥន្ធន:ចំនួន ១៣,៥០០ តោន បានធ្វើការចតនៅទីក្រុងឆ្នេរសមុទ្រ Cotonou នៃប្រទេស Benin មុនពេលអាជ្ញាធរ បានបាត់ការទាក់ទង ជាមួយនាវានេះ កាលពីថ្ងៃព្រហស្បតិ៍។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Raveesh Kumar បាននិយាយថា «បេសកកម្មរបស់យើង នៅពេលនេះ កំពុងទាក់ទងជាមួយអាជ្ញាធរ Benin និងនីហ្សេរីយ៉ា សម្រាប់ជំនួយរបស់ពួកគេ ក្នុងការស្វែងរកទីតាំងនាវានេះ ដើម្បីជួយពិនិត្យមើលស្ថានការណ៍ នៅទីនោះ »៕

មតិយោបល់