Post News Media ព័ត៌មានអន្តរជាតិ ចិន ជំរុញឲ្យអ...

ចិន ជំរុញឲ្យអាមេរិកបញ្ឈប់គំនិត​ធ្វើសង្គ្រាមត្រជាក់​ ​ខណ:ក្រុង​វ៉ាស៊ីនតោន ចង់ផលិត​គ្រាប់បែកបរមាណូ​

ចិន: រដ្ឋាភិបាលក្រុងប៉េកាំង ​បាន​ជំរុញឲ្យរដ្ឋាភិបាល​​អាមេរិក​បោះបង់ចោលនូវ​គំនិតធ្វើ​សង្គ្រាមត្រជាក់​របស់ពួកគេ បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន​និយាយថា ខ្លួន​គ្រោង​​នឹងផលិត​គ្រាប់បែកបរមាណូ​តូចៗ​ជាច្រើន​គ្រាប់​។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨។

កាលពី​ថ្ងៃអាទិត្យ​ ក្រសួងការពារជាតិ​ក្រុងប៉េកាំង បាន​លើកទ្បើងថា ​ប្រទេស​ដែលមាន​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ធំ​បំផុត​ ក្នុងពិភពលោក ​មិនគួរឲ្យមានការ​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​នោះទេ​។​

ដោយការលើកថ្លែងរបស់ចិន បានធ្វើទ្បើងបន្ទាប់ពីយោធា​អាមេរិក មើលឃើញថា ​អាវុធ​នុយក្លេអ៊ែរ​របស់​ពួកគេ មានទំហំ​ធំ​ពេក ​លែង​ជា​ឧបករណ៍​ទប់ស្កាត់​ដ៏​មាន​ប្រសិទ្ធភាព​ដូចមុន ទើបជាហេតុ​ចង់​បង្កើត​គ្រាប់បែកបរមាណូ​ខ្នាតតូច​វិញ​។​

ពាក់ព័ន្ធនឹងបញ្ហានេះ ​ប្រទេស​រុស្ស៊ី​ក៏បាន​ធ្វើការថ្កោលទោស​ផែនការ​នេះផងដែរ​ ខណ:​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​ អះអាងថា ផែនការ​នេះ​ គឺកំពុង​នាំ​ពិភពលោក​ឆ្ពោះទៅរក​ការបំផ្លាញ​​៕

Loading...