ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីនៅកោះតៃវ៉ាន់ សម្លាប់ ២ នាក់ និងរបួសជាង ២០០ នាក់

តៃវ៉ាន់: មន្ត្រីរដ្ឋាភិបាល បាននិយាយថា ករណីរញ្ជួយដីមួយកម្រិត ៦.៤​ រ៉ិចទ័រនៅតំបន់កំពង់ផែ Hualien នៃកោះតៃវ៉ាន់ បានបណ្តាលឲ្យមនុស្ស២នាក់ ស្លាប់ និងជាង ២០០ នាក់ទៀតរងរបួស បន្ទាប់ពីមនុស្សជាច្រើនបានជាប់នៅខាងក្នុងអគារបាក់បែក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៨។

យោងតាមទីភ្នាក់ងារពន្លត់អគ្គីភ័យជាតិ បានឲ្យដឹងថា សណ្ឋាគារមួយ និងអគារមួយ បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយសារការរញ្ជួយដីនេះ ហើយអគារ ៥ បន្ថែមទៀត រួមទាំងមន្ទីរពេទ្យ ក៏ត្រូវបានរងការខូចខាតផងដែរ ខណ:ដែលនៅតាមផ្លូវថ្នល់ ពោរពេញទៅដោយកម្ទេចកម្ទីស្នាមប្រេះ។

សូមជំរាបថា រញ្ជួយដីនេះ មានអានុភាពវាយប្រហារក្នុងជម្រៅ១០គីឡូម៉ែត្រ នេះបើយោងតាមមជ្ឈមណ្ឌលប្រព័ន្ធរញ្ជួយដីរបស់ចិន (CENC) ដែលវាបានកើតឡើងនៅវេលាម៉ោង ១១ និង៥០នាទីយប់ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៨នេះ៕

មតិយោបល់