ព័ត៌មានអន្តរជាតិ

រ៉ុក្កែត​យក្ស​ Falcon Heavy ត្រូវបានបាញ់ហោះ​ទៅ​ភព​អង្គារ

អាមេរិក: ​រ៉ុក្កែតថ្មីមួយ ឈ្មោះ Falcon Heavy របស់​ក្រុមហ៊ុន SpaceX បាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​អង្គារ ដោយ​ដឹកយក​រថយន្ត Tesla ពណ៌​ក្រហម​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លោក Elon Musk ទៅរក​គន្លង​គោចរ​ក្បែរ​ភព​ព្រះ​អង្គារ​។​ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៨។

វាជាការសាកល្បងលើកដំបូង ដែលធ្វើឡើង​នៅឯ​មណ្ឌល​ Kennedy Space ក្នុងរដ្ឋ​ផ្លរីដា នៅពេល​រ៉ុក្កែត​នេះ បាន​បញ្ឆេះ​ម៉ាស៊ីន​ចំនួន ២៧ គ្រឿង​របស់​វា ហើយ​ហោះ​ឡើងលើ​មេឃ​ពណ៌​ខៀវ​ នៅលើ​បន្ទះ​ជើង​ទម្រ​បាញ់​បង្ហោះ​របស់​ណា​សា​តែមួយ​។​

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឡួ​រ៉ង់ លី​យ៉ង់ អ្នក​នាំពាក្យរបស់​ក្រុមហ៊ុន SpaceX បាន​និយាយថា វាជាព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ ខណ:​សំឡេង​ទះដៃ​អបអរ​លាន់​កងរំពង​ពេញ​មណ្ឌល​គ្រប់គ្រង​បេសកកម្ម បន្ទាប់ពីការបាញ់សាកល្បងនេះ ទទួលបានជោគជ័យ​៕

មតិយោបល់