ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បាញ់មីស៊ីលវាយប្រហារទីតាំងយោធានៅស៊ីរី

ស៊ីរី: រដ្ឋាភិបាលស៊ីរី បានចោទប្រកាន់អ៊ីស្រាអែលថា បានបើកការវាយប្រហារដែនអាកាសមកលើទីតាំងយោធាខ្លួន នៅក្បែរទីក្រុងដាម៉ាស ដោយនិយាយថា ការវាយប្រហារនេះ បានបង្ហាញពីការគាំទ្ររបស់ពួកគេដល់អង្គការភេរវករ ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៨។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ការវាយឆ្មក់នេះ បានធ្វើទ្បើងកាលពីព្រឹកថ្ងៃពុធ នៅភូមិ Jamraya ចម្ងាយ ១០ គីឡូម៉ែត្រពីភាគពាយ័ព្យនៃទីក្រុងដាម៉ាស។

ដោយយន្តហោះចម្បាំងអ៊ីស្រាអែល បានបាញ់មីស៊ីលជាច្រើនគ្រាប់ពីដែនអាកាសលីបង់ទៅលើទីតាំងយោធារបស់ស៊ីរី នៅតំបន់ជាយក្រុងដាម៉ាស់ ហើយខណ:នោះប្រព័ន្ធការពារអាកាសស៊ីរី ក៏បានធ្វើការរារាំងការបាញ់នេះ និងបានបំផ្លាញគ្រាប់មីស៊ីលជាច្រើនគ្រាប់របស់ពួកគេផងដែរ។

ពាក់ព័ន្ធនឹងបញ្ហនេះ ក្រុមឃ្លាំមើល ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បាននិយាយថា មីស៊ីលអ៊ីស្រាអែលមួយចំនួន បានវាយប្រហារមកលើគោលដៅយោធាស៊ីរី៕

មតិយោបល់