Post News Media ព័ត៌មានអន្តរជាតិ យន្ដហោះចម្បាំ...

យន្ដហោះចម្បាំង Su-35 របស់ចិន ធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង

ចិន: កងទ័ពអាកាសរំដោះប្រជាជនចិន បានប្រកាសកាលពីថ្ងៃពុធថា យន្តហោះចម្បាំង Su-35 របស់ខ្លួន ត្រូវបានបញ្ជូនចេញក្រៅ សម្រាប់បេសកកម្មល្បាតរួមមួយ នៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៨។

តាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ ដោយក្រុមមន្ត្រីក្រុងប៉េកាំង បាននិយាយថា ការដាក់ពង្រាយនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់កងទ័ពអាកាស ដើម្បីប្រុងជើងការប្រយុទ្ធក្រោមលក្ខខណ្ឌណាមួយ ដោយសមយុទ្ធនេះ ក៏ត្រូវបានគេរំពឹងថា នឹងបង្កើនសមត្ថភាពរបស់យន្តហោះចម្បាំង តាមរយ:ការហោះផ្លូវឆ្ងាយ ឬខ្ពស់ជាងមុន។

យ៉ាងណាមិញក្រុមមន្ត្រី មិនបានបញ្ជាក់អំពីចំនួនយន្តហោះចម្បាំង ដែលបានចូលរួម នៅក្នុងសមយុទ្ធនេះនោះទេ៕

Loading...