ព័ត៌មានអន្តរជាតិ

បាក់ផ្លូវនៅចិន សម្លាប់មនុស្ស ៨ នាក់ ខណៈ ៣ ទៀតនាក់ កំពុងបាត់ខ្លួន

ចិន: មន្ត្រីរដ្ឋាភិបាល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យ៉ាងហោចណាស់មនុស្ស ៨ នាក់ បានស្លាប់បាត់បង់ជីវិត និង ៣នាក់ទៀតកំពុងបាត់ខ្លួន នៅក្នុងហេតុការណ៍បាក់ផ្លូវ នៅទីប្រជុំជន Foshan ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៨។

គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង ៨ និង៤០ នាទីយប់ថ្ងៃពុធ នៅកន្លែងសាងសង់ផ្លូវក្រោមដីមួយ ដោយអាជ្ញាធរ បាននិយាយថា ក្រៅពីការស្លាប់ និងបាត់ខ្លួន គឺមានមនុស្ស ៩ នាក់ផ្សេងទៀត បានរងរបួស ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ពាក់ព័ន្ធនឹងការដួលរលំនេះ គឺពុំទាន់បានដឹងនោះទេ ដោយវាកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរ៕

មតិយោបល់