Post News Media ព័ត៌មានអន្តរជាតិ កូរ៉េខាងជើង ន...

កូរ៉េខាងជើង នឹងសម្ញែងក្បួនព្យុហយាត្រយោធា មុនព្រឹត្តិការណ៍អូទ្បាំពិក នៅកូរ៉េខាងត្បូង

កូរ៉េ: រដ្ឋាភិបាលក្រុងព្យុងយ៉ាង គ្រោងរៀបចំខួបលើកទី ៧០ នៃការដង្ហែរក្បួនព្យុហយាត្រាយោធាខ្លួន មួយថ្ងៃមុនព្រឹត្តិការណ៍កីទ្បាអូឡាំពិករដូវរងា នៅកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៨។

ក្បួនដង្ហែរយោធាប្រចាំឆ្នាំ ដែលគេសម្គាល់ថា ជាថ្ងៃបង្កើតកងទ័ពរបស់កូរ៉េខាងជើង ត្រូវបានប្រារព្ធធ្វើឡើងជាធម្មតា នៅក្នុងខែមេសា ប៉ុន្តែត្រូវបានផ្លាស់ប្តូរមកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំនេះវិញ ខណ:មិនទាន់ច្បាស់ទេថា តើពេលណាក្បួនដង្ហែរនេះ នឹងចាប់ផ្តើម។

ពាក់ព័ន្ធនឹងបញ្ហានេះ កូរ៉េខាងជើង ក៏បានធ្វើការច្រានចោលផងដែរ នូវការរិះគន់ចំពោះផែនការរៀបចំក្បួនដង្ហែរនេះ ដោយបាននិយាយថា គ្មាននរណាម្នាក់ មានសិទ្ធិលូកដៃក្នុងរឿងនេះនោះទេ។

យ៉ាងណាមិញកាសែតគណបក្សពលករកូរ៉េខាងជើង Roders Sinmun បាននិយាយថា «វាជាទម្លាប់ និងធម្មតាទៅហើយ ដែលបណ្ដាប្រទេសនៅលើពិភពលោក បានចាប់ផ្តើមបង្កើតយោធាដ៏ខ្លាំងក្លារបស់ពួកគេ ហើយប្រារព្ធពិធីនេះ ជាមួយនឹងព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល»៕

Loading...