ព័ត៌មានអន្តរជាតិ

មីស៊ីលដ៏អាថ៌កំបាំង ត្រូវបានគេឃើញក្នុងចំណោម ICBMs អំទ្បុងក្បួនព្យុហយាត្រាយោធាកូរ៉េខាងជើង

កូរ៉េ: កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ មុនថ្ងៃបើកសម្ពោធពិធីកីទ្បាអូឡាំពិករដូវរងារ នៅទីក្រុង Pyeongchang រដ្ឋាភិបាលកូរ៉េខាងជើង បានរៀបចំក្បួនព្យុហយាត្រាយោធារបស់ខ្លួន ដែលពោរពេញទៅដោយមីស៊ីលផ្លោងអន្តរទ្វីបជាច្រើនគ្រាប់ និងទាហានរាប់ពាន់នាក់ បានហែរហមនៅក្នុងក្បួន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨។

អំទ្បុងព្រឹត្តិការណ៍នោះ ក៏មានមហាជនជាច្រើន បាននាំគ្នាសម្លឹងមើលការដង្ហែរគ្រាប់មីស៊ីលផ្លោង Hwasong-14 និង Hwasong-15 របស់ទីក្រុងព្យុងយ៉ាងផងដែរ ហើយអ្វីដែលធ្វើឲ្យពួកគេចម្លែកភ្នែកនោះ គឺគេបានសង្កេតឃើញមីស៊ីលថ្មីមួយ ដែលហាក់ដូចជាអាថ៌កំបាំង ដែលវាមានការរចនាម៉ូដមិនដូច Hwasong នោះទេ ខណ:វាត្រូវបានក្រុមអ្នកវិភានិយាយថា ជាអាវុធចំណូលថ្មី និងមានកល្ខណ:តូចជាងមុន។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកឯកទេសខាងយោធានៃវិទ្យាស្ថាន Royal United Services បានសរសេរនៅលើ Twitter ថា មីស៊ីលថ្មីនេះ មើលទៅហាក់បីដូចជាបានចម្លងគំរូតាមមីស៊ីលរបស់រុស្ស៊ី Iskander ខណ:ដែលការយល់ឃើញរបស់គាត់ គឺមិនមែនតែម្នាក់ឯងនោះទេ គឺអ្នកផ្សេងៗទៀតក៏គិតយ៉ាងដូច្នេះដែរ៕

មតិយោបល់