ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបីអាមេរិក បដិសេធមិនចូលរួមទទួលទៀន អាហារពេលល្ងាចជាមួយកូរ៉េខាងជើង

អាមេរិក: លោក Mike Pence អនុប្រធានសហរដ្ឋអាមេរិក បានបដិសេធមិនទទួលទៀនអាហារពេលល្ងាចទ្បើយ នៅក្នុងពិធីបើកការប្រកួតកីទ្បាអូទ្បាំពិករដូវរងា ដោយសារតែរូបលោកមិនចង់ចូលរួមតុ ដើម្បីជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Yong-nam ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨។

របាយការណ៍របស់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បាននិយាយថា ការបដិសេធរបស់លោក Pence គឺមានបំណងព្យាយាមគេចចេញ ពីការប្រឈមមុខដាក់គ្នាដោយផ្ទាល់ ជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង។

នៅអំទ្បុងព្រឹត្តិការណ៍នោះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានជួបសម្ដែងការគួរសម ជាមួយភាគីកូរ៉េខាងជើង ដោយបានចាប់ដៃជាមួយលោកស្រី Kim Yo-jong ត្រូវជាប្អូនស្រីរបស់លោក Kim Jong-un។

សូមជំរាបផងដែរថា ការប្រកួតកីឡាអូទ្បាំពិករដូវរងានេះ កំពុងប្រព្រឹត្តទៅចំពេលដែលមានភាពតានតឹង ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើង៕

មតិយោបល់