ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង ជួបពិភាក្សាជាមួយប្អូនស្រី របស់មេដឹកនាំកំពូលកូរ៉េខាងជើង

កូរ៉េ: ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានជួបពិភាក្សាជាមួយប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅថ្ងៃសៅរ៍នេះ ដោយសង្ឃឹមថា នឹងប្រែក្លាយព្រឹត្តិការណ៍អូឡាំពិក ឲ្យទៅជាទំនាក់ទំនងដ៏មានអត្ថន័យ ដើម្បីដោះស្រាយភាពតានតឹងតានតឹង ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨។

លោក មូន បានធ្វើកិច្ចចរចា និងទទួលទៀនអាហារថ្ងៃត្រង់ ជាមួយលោកស្រី គីម យ៉ូ​ចុង នៅឯវិមានប្រធានាធិបតី Blue House ក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីលោកស្រី គីម យ៉ូចុង បានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូង តាមរយ:យន្តហោះឯកជនរបស់បងប្រុសលោកស្រី កាលពីថ្ងៃសុក្រ មុនពេលលោកស្រី និងមន្រ្តីកូរ៉េខាងជើងដទៃទៀត ចូលរួមក្នុងពិធីបើកដំណើរការប្រកួតកីទ្បាអូឡាំពិករដូវរងារ នៅទីក្រុង Pyeongchang ។

សូមជំរាបថា លោក មូន និងលោកស្រី គីម បានជួបគ្នាពិភាក្សាគ្នាជាលើកដំបូង នៅឯពិធីបើកដំណើរការប្រកួតកីទ្បាអូទ្បាំរដូវរងារ ដោយពួកគេបានចាប់ដៃគ្នា និងសម្ដែងការអបអរចំពោះអត្តពលិកមកពីប្រទេសទាំងពីរ ដែលដើរកាន់ទង់ជាតិរួមគ្នាជាលើកដំបូង ដែលមិនធ្លាប់មានក្នុងរយ:ពេលមួយទសវត្សរ៍កន្លងមក៕

មតិយោបល់