ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលកូរ៉េខាងជើង ថាការបង្កើនកិច្ចពិភាក្សា ជាមួយកូរ៉េខាងត្បូង ពិតជាសំខាន់ខ្លាំងណាស់

កូរ៉េ: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារនេះថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា វាពិតមានសារ:សំខាន់ខ្លាំងណាស់ ក្នុងការជំរុញស្ថានការណ៍ដ៏ក្តៅគគុក ឲ្យក្លាយទៅជាការផ្សះផ្សា និងការសន្ទនាគ្នា ជាមួយកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Channel News news ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨។

ការថ្លែងរបស់លោក គីម បានធ្វើទ្បើងបន្ទាប់ពីការវិលត្រទ្បប់គណ:ប្រតិភូជាន់ខ្ពស់របស់ខ្លួន មកកាន់ប្រទេសវិញ ក្រោយដំណើរទស្សនកិច្ចរយ:ពេល ៣ ថ្ងៃរបស់ពួកគេ នៅកូរ៉េខាងត្បូងសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងារ។

មេដឹកនាំរូបនេះ ថែមទាំងបានសម្តែងនូវការពេញចិត្ត ចំពោះដំណើរទស្សនកិច្ចលើកនេះ ដោយបាននិយាយថា កិច្ចខិតខំប្រឹងប្រែង ដែលធ្វើឡើងដោយរដ្ឋាភិបាលក្រុងសេអ៊ូល ដើម្បីផ្តល់អាទិភាពដល់ដំណើរទស្សនកិច្ចរបស់ពួកគេ គឺពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុត៕

មតិយោបល់