ព័ត៌មានអន្តរជាតិ

ជប៉ុន ប្រាប់សហគមន៍អន្តរជាតិកុំឲ្យខ្វាក់ភ្នែក ចំពោះការបិទបាំងផែនការវាយប្រហាររបស់កូរ៉េខាងជើង

សិង្ហបុរី: រដ្ឋមន្ត្រីការបរទេសជប៉ុ លោក Taro Kono បានអំពាវនាវដល់សហគមន៍អន្តរជាតិកុំឲ្យខ្វាក់ភ្នែក ដោយសារការបិទបាំងពីផែនការវាយប្រហារ របស់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨។

ការថ្លែងរបស់រដ្ឋមន្ត្រីជប៉ុន បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ត្រូវបានមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមួយ នៅទីក្រុងព្យុងយ៉ាង។

ការអញ្ជើញនេះ ត្រូវបានស្នើឡើងដោយប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គឺលោកស្រី គីម យូជុង នៅអំទ្បុងពេលដែលលោកស្រី បានធ្វើដំណើរទស្សនកិច្ចរយ:ពេល ៣ថ្ងៃ នៅប្រទេសកូរ៉េខាងត្បូង សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងារ ក្នុងទីក្រុង Pyeongchang ដែលនាំឲ្យមានការថមថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។

សូមជំរាបថា នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរយ:ពេល ៣ថ្ងៃទៅកាន់ប្រទេសសឹង្ហបូរី និងប៊្រុយណេ លោក Kono បានជួបជាមួយលោក Vivian Balakrishnan នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី ដោយមេដឹកនាំទាំងពីរ បានព្រមព្រៀងបង្កើនការគាបសង្កត់លើប្រទេសកូរ៉េខាងជើង និងអនុវត្តន៍យ៉ាងពេញលេញនូវដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ៕

មតិយោបល់