Post News Media ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្...

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រឈមនឹងការចោទប្រកាន់ពីបទពុករលួយ

អ៊ីស្រាអែល: ប្រភពពីប៉ូលិសបាននិយាយថា នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu គួរតែត្រូវបានចោទប្រកាន់ នៅក្នុងករណីទទួលសំណូក។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨។

តាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសម្នាក់ បាននិយាយថា មានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ លោក Netanyahu ចំពោះការទទួលសំណូក ក៏ដូចជាលួចបន្លំ និងរំលោភលើសេចក្ដីទុកចិត្ត សម្រាប់ករណីពីរផ្សេងគ្នាផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Netanyahu បានថ្លែងតាមទូរទស្សន៍ថា ការចោទប្រកាន់ទាំងនោះ គឺគ្មានមូលដ្ឋានត្រឹមត្រូវនោះទេ ហើយថា វានឹងបញ្ចប់ទៅដោយគ្មានអ្វីទាំងអស់ ខណ:រូបលោក បានអះអាងថា លោកនឹងនៅតែបន្តធ្វើជានាយករដ្ឋមន្ត្រីដដែល៕

Loading...