ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត៧.៥ រ៉ិចទ័រ វាយប្រហារនៅរដ្ឋធានីម៉ិកស៊ិក

ម៉ិកស៊ិក: តាមអាជ្ញាធរក្នុងប្រទេស បានឲ្យដឹងថា មានករណីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧.៥ រ៉ិចទ័ បានវាយប្រហារនៅរដ្ឋធានីម៉ិកស៊ិក ខណ:មនុស្សម្នា​រាប់ពាន់នាក់ បាននាំគ្នាចេញពីអគារ​ជាច្រើនមកឈរតាម​ដងផ្លូវនានា ដោយមានការព្រួយបារម្ភអំពីសុវត្ថិភាព។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨។

រញ្ជួយដីនេះ បានកើតទ្បើងនៅល្ងាច​ថ្ងៃសុក្រ ដែលវាមានជម្រៅ ៤៣ គីឡូម៉ែត្រ ត្រូវបានគេចាត់ទុកថា មានជម្រៅរាក់ ហើយទំនងជាបណ្តាលឲ្យមានការខូចខាតច្រើន បើធៀបទៅនឹងគ្រោះរញ្ជួយដី ដែលមានជម្រៅជ្រៅខ្លាំង។

ពាក់ព័ន្ធនឹងបញ្ហានេះ ទីភ្នាក់ងារអង្កេតទីតាំងភូមិសាស្ត្រអាមេរិក (USGS) បានឲ្យដឹងថា រញ្ជួយនេះ បានប្រែមកជាសភាពស្ងាប់ស្ងាត់ ខណ:ដែលប្រជាជនក៏បានវិលត្រឡប់ទៅបំពេញការងារធម្មតារបស់ពួកគេវិញផងដែរ។

យោងទៅតាមមជ្ឈមណ្ឌលព្រមាននៃរលកស៊ូណាមិជាតិ បាននិយាយថា រញ្ជួយដីនេះ មិនត្រូវបានគេរំពឹងទុកថា នឹងធ្វើឲ្យសញ្ញាព្រមានពីរលកយក្សស៊ូណាមិនោះទេ៕

មតិយោបល់