ព័ត៌មានអន្តរជាតិ

នយោបាយនុយក្លេអ៊ែរថ្មីរបស់អាមេរិក កាន់តែធ្វើឲ្យប្រទេសបាត់បង់ឧត្តមនុភាព ក្នុងសកលលោក

បរទេស: អ្នកសង្កេតការណ៍នយោបាយអ៊ុយក្រែនលោក Rostislav Ishchenko បានពិចារណាទៅលើផលប៉ះពាល់ នៃគោលនយោបាយផលិតអាវុធថ្មីរបស់អាមេរិក ស្តីពីសារធាតុនុយក្លេអ៊ែរឆ្នាំ ២០១៨ ដែលបានចេញផ្សាយកាលពីដើមខែនេះ បានពន្យល់ថា អាមេរិក កំពុងបាត់បង់ឧត្តមនុភាពភូមិសាស្ត្រនយោបាយសកលលោក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨។

លោក Ishchenko បាននិយាយថា វាហាក់ដូចជាមិនមានអ្វីអស្ចារ្យនោះទេ អំពីគោលនយោបាយថ្មីនេះ បន្ទាប់ពីរដ្ឋាភិបាលអាមេរិក បានលើកទ្បើងថា រុស្ស៊ីកំពុងតែបង្កើនសមត្ថភាពកងកម្លាំង និងធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររបស់ខ្លួន ក្នុងពេលតែមួយ ខណ:អះអាងថា រឿងមួយនេះ ក៏កំពុងតែកើតមានឡើងដូចគ្នានៅក្នុងប្រទេសចិនផងដែរ»។

លោកបន្ថែមថា នៅពេលដែលប្រទេសទាំងពីរ (រុស្ស៊ី-ចិន) ត្រូវបានក្រុងវ៉ាស៊ីនតោន ដាក់ឈ្មោះជាប្រទេសគំរាមកំហែងចម្បង លំដាប់ពិភពលោករបស់ខ្លួន នៅក្នុងយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីនេះ វាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ សម្រាប់អាមេរិក ដែលចង់ប្រតិកម្មទៅនឹងទីក្រុងម៉ូស្គូ ក៏ដូចជាមហាអំណាចសេដ្ឋកិច្ច និងយោធាដែលរីកលូតលាស់របស់ទីក្រុងប៉េកាំង ព្រមទាំងជំហរអន្ដរជាតិរបស់អាមេរិក ដែលចង់ភ្ជាប់មកជាមួយគោលនយោបាយថ្មីនោះ»៕

មតិយោបល់