ព័ត៌មានអន្តរជាតិ

ក្រុមសកម្មប្រយុទ្ធតំបន់ហ្គាហ្សា បាញ់គ្រាប់រ៉ុកកែតឆ្ពោះទៅកាន់អ៊ីស្រាអែល

អ៊ីស្រាអែល: កាលពីយប់ថ្ងៃអាទិត្យ ពួកសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា បានបាញ់គ្រាប់រ៉ុក្កែតឆ្ពោះទៅកាន់ភាគខាងត្បូង អ៊ីស្រាអែល បន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារដែនអាកាសដ៏ធំមួយ ឆ្លើយតបនឹងការបាញ់ពីតំបន់ប៉ាឡេស្ទីន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨។

អ្នកនាំពាក្យយោធាម្នាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់បែកមួយ ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ឆ្ពោះទៅកាន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល ប៉ុន្តែពុំបណ្ដាលឲ្យមានការរងរបួស ឬខូចខាតនោះទេ។

សូមជំរាបថា វាជាលើកទី ២ ហើយដែលពួកសកម្មប្រយុទ្ធមកពីតំបន់ហ្គាហ្សា បានបាញ់គ្រាប់រ៉ុក្កែតទៅកាន់អ៊ីស្រាអែល ក្នុងរយ:ពេល ២៤ ម៉ោង បន្ទាប់ពីអ៊ីស្រាអែល បានតម្រង់គោលដៅវាយប្រហារតាមអាកាស ទៅលើទីតាំងក្រុមហាម៉ាសចំនួន ១៨ កន្លែង នៅតំបន់ប៉ាទ្បេស្ទីន៕

មតិយោបល់