Post News Media ព័ត៌មានអន្តរជាតិ ផ្ទុះភ្នំភ្លើ...

ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី បង្កឲ្យមានកម្អែលផេះធ្លាក់ចុះយ៉ាងខ្មួលខ្មាញ់

ឥណ្ឌូនេស៊ី: ភ្នំភ្លើងស៊ីណាប៊ុង នៅកោះស៊ូម៉ាត្រារបស់ឥណ្ឌូណេស៊ី បានផ្ទុះឡើងនៅថ្ងៃច័ន្ទនេះ ដោយបង្កឲ្យមានកម្អែលផេះរអិលធ្លាក់ តាមជម្រាលភ្នំកម្ពស់ប្រហែល ៥ គីឡូម៉ែត្រ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨។

ប្រមុខទីភ្នាក់ងារស្រាវជ្រាវបាតុភូតភ្នំភ្លើងជាតិ លោក Kasbani បាននិយាយថា «ផេះក្តៅបានរអិលធ្លាក់ចុះកម្ពស់ ៤.៩ គីឡូម៉ែត្រ ទៅភាគអាគ្នេយ៍នៃរណ្តៅភ្នំភ្លើង និង ៣.៥ គីឡូម៉ែត្រទៅខាងកើត ខណ:រូបលោកបានបញ្ជាក់ទៀតថា នេះជាការផ្ទុះដ៏ខ្លាំងបំផុត សម្រាប់ឆ្នាំនេះ»។

យ៉ាងណាមិញលោក Kasbani បានបន្ថែមថា ផេះភ្នំភ្លើងស៊ីណាប៊ុង ដែលស្ថិតនៅក្នុងស្រុក Karo មិនបង្កផលរំខានដល់ការហោះហើរផ្លូវអាកាស នៅក្នុងខេត្តនោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រមុខទីភ្នាក់ងាររូបនេះ មិនបានផ្តល់អនុសាសន៍ ឲ្យមានការជម្លៀស ឬក៏មានការរីករាលដាលផលប៉ះពាល់ ទៅកាន់តំបន់ផ្សេងទៀតទ្បើយ៕

Loading...