ព័ត៌មានអន្តរជាតិ

វាយប្រហារដែនអាកាស ទម្លាក់គ្រាប់បែកនៅស៊ីរី ផ្ដាច់ជីវិតជនស៊ីវិល ៧៧ នាក់ និងរបួស ៣០០ នាក់

ស៊ីរី: ក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី (SOHR) បាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិល ៧៧ នាក់ ត្រូវបានសម្លាប់នៅទីក្រុង Damascus ត្រឹមរយ:ពេលតិចជាង ២៤ ម៉ោង បន្ទាប់ពីការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លា ដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី ក្នុងអំទ្បុងពេលពួកគេរៀបចំប្រតិបត្តិការ ដើម្បីដណ្ដើមយកតំបន់មួយពីក្រុមប្រឆាំងមកកាន់កាប់វិញ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨។

ការវាយឆ្មក់តាមអាកាស និងការបាញ់កាំភ្លើងធំ នៅជាយក្រុង Eastern Ghout ភាគខាងលិចរដ្ឋធានីស៊ីរី បានសម្លាប់កុមារយ៉ាងហោចណាស់ ២០ នាក់ ចាប់តាំងពីថ្ងៃអាទិត្យសប្ដាហ៍មុន។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Rami Abdel Rahman ប្រធាន SOHR បាននិយាយថា មនុស្សប្រហែល ៣០០ នាក់បានរងរបួស ក្នុងអំឡុងពេលនៃការវាយប្រហារ ដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី៕

មតិយោបល់