Post News Media ព័ត៌មានអន្តរជាតិ ឥណ្ឌា បាញ់សាក...

ឥណ្ឌា បាញ់សាកល្បងមីស៊ីល Agni II មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

ឥណ្ឌា: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌា នៅព្រឹកថ្ងៃអង្គារនេះ បានបាញ់សាកល្បងមីស៊ីលរយ:ចម្ងាយមធ្យម Agni II ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ចេញពីកោះយោធាមួយ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិន ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨។

មីស៊ីលនេះ ត្រូវបានបាញ់សាកល្បងនៅក្នុងស្រុក Balasore របស់រដ្ឋ Odisha ដែលវាជាផ្នែកមួយ នៃសមយុទ្ធរបស់កងទ័ពឥណ្ឌា។

សូមជំរាបថា Agni II អាចវាយប្រហារបានចម្ងាយជាង ២,០០០ គីឡូម៉ែត្រ ត្រូវបានគេដាក់ប្រើប្រាស់ទៅក្នុងកងទ័ពឥណ្ឌា ដោយវាអាចផ្ទុកទម្ងន់បានរហូតដល់ ១,០០០ គីឡូក្រាម៕

Loading...