Post News Media ព័ត៌មានអន្តរជាតិ គ្រាប់រ៉ុកកែត...

គ្រាប់រ៉ុកកែតដ៏សម្ងាត់របស់អាមេរិក ត្រូវបានបែកធ្លាយតាមប្រព័ន្ធអ៊ីនធឺណិត

បរទេស: រូបភាពបែកធ្លាយមួយ បានបង្ហាញពីទិដ្ឋភាព នៅលើអាកាសថតដោយឧទ្ធម្ភាគចក្រមួយ របស់បណ្តាញទូរទស្សន៍ ABC 7 បានរកឃើញគ្រាប់រ៉ុកកែតមួយ នៅឯស្ថានីយទ័ពអាកាស Alameda ដែលមានចេញផ្សាយលើគេហទំព័រ YouTube ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨។

រ៉ុក្កែតនេះ បានបង្ហាញវត្តមាន ក្នុងនាមជាកម្មសិទ្ធិរបស់ក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍអាកាសចរណ៍មួយ ដែលមិនត្រូវបានបង្ហើបឲ្យដឹង ពីឈ្មោះនោះទេ ខណ:ដែលក្រុមហ៊ុននេះ មានភាពស្ទាក់ស្ទើរ ក្នុងការផ្តល់ព័ត៌មានលម្អិត អំពីសកម្មភាពរបស់ពួកគេ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមមន្ត្រីមូលដ្ឋាននៅទីក្រុង Alameda បានឲ្យដឹងថា រ៉ុក្កែតនេះ ត្រូវបានគេហៅឈ្មោះថា Astra ដែលវាមានទំហំតូចជាងគេបំផុត ក្នុងពិភពលោក ហើយត្រូវបានរចនាឡើង ដោយអាចផ្ទុកទម្ងន់បានត្រឹមតែ ១០០ គីឡូក្រាមប៉ុណ្ណោះ៕

Loading...