ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ប្រកាសដាក់ខេត្តចំនួន ៤ ក្នុងគ្រាអាសន្ន ដោយសារគ្រោះធម្មជាតិភ្លើងឆេះព្រៃ

ឥណ្ឌូនេស៊ី: ខេត្តចំនួនបួនរបស់ឥណ្ឌូនេស៊ី ត្រូវបានប្រកាសដាក់ក្នុងភាពអាសន្ន បន្ទាប់ពីមានការគំរាមកំហែង ដោយសារគ្រោះមហន្តរាយភ្លើងឆេះព្រៃ នៅតែបន្តកើនឡើងនៅក្នុងប្រទេសនាដើមរដូវប្រាំងនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨។

ខេត្តទាំងនោះរួមមាន South Sumatra, Riau, West Kalimantan និង Central Kalimanta សុទ្ធសឹងតែធ្លាប់ទទួលរងនូវភ្លើងឆេះព្រៃ កាលពីឆ្នាំមុន។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងប្រទេស បាននិយាយថា ការសម្រេចបែបនេះ គឺធ្វើទ្បើងស្របតាមការណែនាំ និងការដាស់តឿរបស់ អភិបាលខេត្តនានា ដោយផ្អែកលើហេតុការណ៍ ដែលធ្លាប់កើតមានកន្លងមកនៅក្នុងតំបន់នោះ៕

មតិយោបល់