Post News Media ព័ត៌មានអន្តរជាតិ យន្ដហោះចម្បាំ...

យន្ដហោះចម្បាំងជំនាន់ទី៥ Su-57 របស់រុស្ស៊ី បង្ហាញវត្តមាននៅដែនអាកាសស៊ីរី

រុស្ស៊ី: មន្ត្រីវិមានក្រឹមទ្បាំង និងស៊ីរី នៅមិនទាន់បានធ្វើការអត្ថាធិប្បាយនោះទេ ស្តីពីរូបភាពវីដេអូ នៃហោះចម្បាំងបំបាំងកាយពិសេស ប្រភេទ Su-57 ជំនាន់ទី ៥ របស់រុស្ស៊ី ដែលត្រូវបានគេរកឃើញ នៅដែនអាកាសរបស់ប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨។

តាមរយ:រូបភាព និងវីដេអូដែលបង្ហាញពីយន្តហោះចម្បាំង Su-57 ដែលគេស្គាល់ថា T-50 បានផលិតឡើងតាមកម្មវិធី PAK FA គឺបានបង្ហាញនៅលើប្រព័ន្ធ Twitter។

ពាក់ព័ន្ធនឹងបញ្ហានេះ កងកម្លាំងអាកាសរុស្ស៊ី មិនទាន់បានបញ្ជាក់ ឬបដិសេធ ជុំវិញការដាក់ពង្រាយយន្តហោះនេះ នៅឯមូលដ្ឋានអាកាសរុស្ស៊ី Khmemeim ក្នុងប្រទេសស៊ីរីនៅទ្បើយទេ៕

Loading...