ព័ត៌មានអន្តរជាតិ

គ្រោះរអិលបាក់ដីនៅឥណ្ឌូនេស៊ី សម្លាប់មនុស្ស ៥ នាក់ ខណៈ ១៥ នាក់ទៀត កំពុងបាត់ខ្លួន

ឥណ្ឌូនេស៊ី: ប្រភពពីមន្ត្រីរដ្ឋាភិបាលម្នាក់ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥ នាក់បានស្លាប់បាត់បង់ជីវិត ខណ:ដែល ១៥ នាក់ កំពុងបាត់ខ្លួន និង ១៤ នាក់ទៀតបានរងរបួស ដោយសារគ្រោះរអិលបាក់ដី បានវាយប្រហារនៅខេត្ត Java ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ លោក Sutopo Purwo Nugroho បាននិយាយថា គ្រោះមហន្តរាយធម្មជាតិនេះ បានកើតឡើងនៅភូមិ Pasir Panjang ក្នុងស្រុក Brebes អំទ្បុងពេលជនរងគ្រោះ កំពុងដាំដុះដំណាំស្រែចម្ការរបស់ពួកគេ នៅតាមជម្រាលភ្នំ។

មកទល់ពេលនេះ ប្រតិបត្តិការរុករក និងជួយសង្គ្រោះ ត្រូវបានចាប់ផ្ដើម ខណ:អាជ្ញាធរ បានបញ្ជាក់ថា គ្រឿងបរិក្ខារជួយសង្គ្រោះធុនធ្ងន់ មិនអាចចូលទៅក្នុងតំបន់ ដែលរងផលប៉ះពាល់បាននោះទេ៕

មតិយោបល់