Post News Media ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់ ព្រមា...

អ៊ីរ៉ង់ ព្រមានពីវិបត្តិនុយក្លេអ៊ែរ ប្រសិនបើកិច្ចព្រមព្រៀង JCPOA ត្រូវលុបចោល

អ៊ីរ៉ង់: រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានព្រមានថា ពិភពលោកអាចត្រូវប្រឈមមុខនឹងវិបត្តិនុយក្លេអ៊ែរផ្សេងទៀត ប្រសិនបើកិច្ចព្រមព្រៀងសំខាន់ៗ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ត្រូវបានលុបចោលនោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨។

នៅក្នុងសុន្ទរកថាមួយ នៅឯ​ Chatham House ​ប្រចាំ​ទីក្រុង​ឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍លោក Abbas Araghchi បាននិយាយថា «បរិយាកាសមិនមានភាពប្រាកដប្រជា ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឲ្យអ៊ីរ៉ង់ លំបាកក្នុងការរក្សាកិច្ចព្រមព្រៀងនេះ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួមគ្នាហៅកាត់ថា JCPOA ។

លោកបន្តថា ប្រសិនបើប្រទេសអ៊ីរ៉ង់បាត់បង់ JCPOA នោះនឹងប្រឈមវិបត្តិនុយក្លេអ៊ែរដ៏ទៃទៀត ដែលធ្វើឲ្យពិបាកដោះស្រាយជាក់ជាមិនខាន ខណ:វាជាជម្រើសមួយ ស្ថិតនៅក្នុងកម្រិតពិភពលោករវាងសន្តិសុខ និងអសន្តិសុខ»។

យ៉ាងណាមិញលោក Araghchi ដែលគេស្គាល់ថា ជាអ្នកចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរកំពូលរបស់អ៊ីរ៉ង់ បានព្រមានថា អ៊ីរ៉ង់អាចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ប្រសិនបើប្រទេសខ្លួនបរាជ័យក្នុងការទទួលបានផលប្រយោជន៍ ដែលរំពឹងទុកពីកិច្ចព្រមព្រៀងមួយនេះ៕

Loading...