ព័ត៌មានអន្តរជាតិ

​អតីត​ជំនួយ​ការ​យុទ្ធនាការ​បោះ​ឆ្នោត​របស់ប្រធានាធិបតីអាមេរិក ប្រឈមមុខជាប់ពន្ធនាគា…

អាមេរិក: លោក ​Rick Gates​ អតីត​ជំនួយការ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក ដូណាល់ ត្រាំ​ កាល​ពី​ឆ្នាំ​២០១៦​ កាលពីថ្ងៃសុក្រ បាន​ឆ្លើយសារភា​ពពីកំហុសឆ្គងរបស់លោក ទាក់ទងនឹង​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ នៅ​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​អាមេរិក។ នេះ​បើ​តាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨។

​រដ្ឋ​អាជ្ញា​សហព័ន្ធ​លោក​ស្រី ​Amy Jackson បាន​និយាយថា​ លោក​ Gates ​អាច​ប្រឈម​មុខនឹង​ជាប់​ពន្ធនាគារ​ចន្លោះពី​៥៧​ខែ​ ដល់​៧១​ខែ ​ប៉ុន្តែទោសនេះ ​អាចនឹង​ត្រូវបានបន្ធូរបន្ថយ​ ក្រោយពីការចូលរួម​សហការ​របស់​លោក ជាមួយក្រុម​រដ្ឋអាជ្ញា​។

សូមជំរាបថា លោក ​Gates គឺ​ជា​អតីត​បុគ្គលិក​យុទ្ធនាការ​ទី៣ ហើយ របស់​លោក ត្រាំ​ ដែល​សារភាព​កំហុស​ពី​បទព្រហ្មទណ្ឌ​ និង​យល់ព្រម​សហការ​ ជាមួយ​នឹង​ការស៊ើប​អង្កេត​របស់​រដ្ឋអាជ្ញា ដើម្បី​រក​ឲ្យ​ឃើញ​ថា​ តើ​ពិតជាមាន​ការ​ឃុបឃិត​រវាង​ក្រុម​ការងារ​របស់​លោក ត្រាំ និងរុស្ស៊ី​ នៅ​អំឡុង​ពេល​ការបោះ​ឆ្នោតអាមេរិក ក្នុង​ឆ្នាំ​២០១៦​ ដែរឬយ៉ាងណា៕

មតិយោបល់