ព័ត៌មានអន្តរជាតិ

រុស្ស៊ី ដាក់ពង្រាយយន្តហោះចម្បាំង Su-57 នៅស៊ីរី បង្កឲ្យមានការភ្ញាក់ផ្អើល ខណៈអះអាង..

រុស្ស៊ី: តាមកាសែតប្រចាំថ្ងៃរុស្ស៊ី Kommersant បានឲ្យដឹងថា យន្តហោះចម្បាំងបំបាំងកាយ ប្រភេទ Su-57 របស់រុស្ស៊ី ដែលត្រូវបានគេរាយការណ៍ថា បានបញ្ជូនទៅកាន់ប្រទេសស៊ីរី នឹងមិនចូលរួមក្នុងសកម្មភាពប្រយុទ្ធនោះទេ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨។

ដកស្រង់ប្រភពពីយោធា បាននិយាយថា យន្តហោះចម្បាំង Su-57 ជំនាន់ទី ៥របស់រុស្ស៊ី ត្រូវបានបញ្ជូនទៅកាន់ប្រទេសស៊ីរី ដើម្បីសាកល្បងប្រព័ន្ធរ៉ាដា និងអេឡិចត្រូនិចសម្រាប់សង្គ្រាមប៉ុណ្ណោះ។

ដោយយន្តហោះទាំងនោះ ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសស៊ីរី មុនថ្ងៃទិវាការពារមាតុភូមិរុស្ស៊ី ដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ២៣ ខែកុម្ភ:កន្លងទៅ ហើយគោលដៅមួយទៀត គឺដើម្បីលើកកម្ពស់សមត្ថភាព ក៏ដូចជាសកម្មភាពយោធារបស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរី៕

មតិយោបល់