Post News Media ព័ត៌មានអន្តរជាតិ នាវាចម្បាំងអា...

នាវាចម្បាំងអាមេរិក Zumwalt នឹងអាចបាញ់មីស៊ីលបំពាក់ ជាមួយក្បាល់គ្រាប់នុយក្លេអ៊ែរ នៅថ្ងៃណាមួយ

អាមេរិក: យោធាអាមេរិក បានពិចារណាឡើងវិញនូវការផលិតអាវុធ ដោយនឹងចំណាយទឹកប្រាក់ចំនួន ២២ ពាន់លានដុល្លារ ទៅលើនាវាចម្បាំង Zumwalt ដើម្បីឲ្យវាមានសមត្ថភាព អាចបាញ់មីស៊ីល បំពាក់ជាមួយក្បាល់គ្រាប់នុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨។

គោលនយោបាយនេះ បានអំពាវនាវឲ្យមានការអភិវឌ្ឍមីស៊ីលធុនតូច សម្រាប់នាវាចម្បាំង SLCM ខណ:ដែលអាវុធទាំងនោះ ត្រូវបានគេដឹងថា មិនចាំបាច់នោះទេ ក្នុងការដាក់បញ្ចូលទៅក្នុងអាវុធរបស់នាវាចម្បាំងមុជទឹកទ្បើយ។

យ៉ាងណាមិញពាក់ព័ន្ធនឹង ការផលិតអាវុធ សម្រាប់ការប្រើនៅលើនាវាចម្បាំង Zumwalt របស់រដ្ឋាភិបាលអាមេរិក បានទទួលរងនូវបញ្ហាបច្ចេកទេស និងការចំណាយលើសលប់ ដែលនាំឲ្យមានការលុបចោលផែននេះផងដែរ៕

Loading...