Post News Media ព័ត៌មានអន្តរជាតិ សេ្ដចអារ៉ាប៊ី...

សេ្ដចអារ៉ាប៊ីសាអ៊ូឌីត បណ្តេញមេបញ្ជាការយោធាជាន់ខ្ពស់ខ្លួន

បរទេស: ព្រះមហាក្សត្រអារ៉ាប់ប៊ីសាអូឌីត បានបណ្តេញមេបញ្ជាការយោធាជាន់ខ្ពស់របស់ខ្លួន រួមទាំងប្រមុខយោធា នៅក្នុងព្រះរាជក្រឹត្យមួយជាបន្តបន្ទាប់ទាំងយប់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨។

ក្រោយពីការផ្លាស់ប្ដូរនេះ ព្រះអង្គម្ចាស់ Salman ក៏បានធ្វើការជំនួសតំណែងមកវិញ នូវមេបញ្ជាការកងទ័ពជើងគោក និងអាកាសផងដែរ។

ព័ត៌មាននេះត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអ៊ូឌីត (SPA) ប៉ុន្តែជុំវិញរឿងហេតុនៃការបណ្តេញចេញ យ៉ាងណានោះ ពុំត្រូវបានបញ្ជាក់ឲ្យដឹងនោះទេ។

យ៉ាងណាមិញការផ្លាស់ប្ដូរនេះ ត្រូវបានគេដឹងថា បានធ្វើទ្បើងបន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីត មានសង្គ្រាមនៅយេម៉ែន ជាកន្លែងដែលក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត កំពុងប្រយុទ្ធជាមួយពួកឧទ្ទាមជិតដល់ទីបញ្ចប់នៃឆ្នាំទីបីរបស់ពួកគេ។

សូមជំរាបថា ព្រះអង្គម្ចាស់ Mohammed bin Salman ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរនោះ ត្រូវបានគេជឿថា ស្ថិតនៅពីក្រោយការរង្គោះរង្គើនៅក្នុងប្រទេសនាពេលថ្មីៗនេះ៕

Loading...