ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ចោទប្រកាន់ជប៉ុន បំផ្លិចបំផ្លាញសន្តិភាពនៅលើឧបទ្វីបកូរ៉េ

កូរ៉េ: ប្រព័ន្ធផ្សព្វផ្សាយជាផ្លូវការរបស់ទីក្រុងព្យុងយ៉ាង បានចោទប្រកាន់រដ្ឋាភិបាលជប៉ុនថា បានបំផ្លិចបំផ្លាញបរិយាកាសសន្តិភាព ក៏ដូចជាជំរុញសន្តិសុខឲ្យកាន់តែដុនដាបនៅឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨។

ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃច័ន្ទ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បាននិយាយថា ទីក្រុងតូក្យូ ពុំសប្បាយចិត្តនិងនិន្នាការផ្សះផ្សា ដើម្បីសន្តិភាពរវាងអន្តរកូរ៉េនោះទេ ដោយបានលើកទ្បើងថា និន្នាការបែបនេះ មិនផ្តល់ភាពយុត្តិធម៌ទ្បើយ ហើយវាគ្រាន់តែជាលេស ដើម្បីឲ្យពួកគេអាចច្របាច់បញ្ជូលយោធាប្រទេសទាំងពីរ ដែលនាំទៅរកសង្គ្រាមកាន់ខ្លាំងក្លា ជាមួយជប៉ុន។

សូមជំរាបថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានយល់ព្រមបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការកែលម្អទំនាក់ទំនងប្រទេសទាំងពីរ ដើម្បីកសាងសន្តិភាពនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតកីទ្បាអូឡាំពិករដូវរងារ នៅទីក្រុង Pyeongchang កន្លងទៅ៕

មតិយោបល់