ព័ត៌មានអន្តរជាតិ

ជប៉ុន រចនានាវាដឹកយន្តហោះចម្បាំងធុន F-35B

ជប៉ុន: នាវាដឹកឧទ្ធម្ភាគចក្រចម្បាំងប្រភេទថ្មីរបស់ជប៉ុន ត្រូវបានគេរៀបចំឡើងយ៉ាងសម្ងាត់ សម្រាប់ប្រតិបត្តិការហោះហើរ និងការចុះចត​បញ្ឈរនៃយន្តហោះចម្បាំង F-35B។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨។

ប្រភពពីកងកម្លាំងស្វ័យការពាររបស់ជប៉ុន (JMSDF) កាលពីសប្ដាហ៍មុន បានឲ្យដឹងថា កិច្ចព្រមព្រៀងសម្ងាត់មួយ បានឈានដល់ដំណាក់កាល កែប្រែនាវាពិឃាតជប៉ុន អ៊ីស៊ូមុ (Izumo) ឲ្យក្លាយទៅជាម៉ូឌុលថ្មី ដែលវាអាចផ្ទុកយន្តហោះចម្បាំង F-35B ។

នាវាដឹកជញ្ជូនអ៊ីស៊ូមុ ចំនួនពីរគ្រឿង ឈ្មោះថា JS Izumo និង JS Kaga បានត្រៀមរួចជាស្រេច សម្រាប់ផ្ទុកយន្តហោះចម្បាំង F-35B បើទោះបីជប៉ុន នៅមិនទាន់បានទិញយន្តហោះចម្បាំងទាំងនោះក៏ដោយ។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់ជប៉ុនម្នាក់ បានបញ្ជាក់ថា ការទិញយន្តហោះចម្បាំង F-35A ចំនួន ២៥គ្រឿង ដែលជាយានអាកាសចរាចរណ៍តាមបែបប្រពៃណី កំពុងស្ថិតនៅក្នុងការពិចារណា ខណ:ដែលយន្តហោះចម្បាំង F-35B គឺពុំទាន់មានការសម្រេចថា យ៉ាងណានៅទ្បើយទេ៕

មតិយោបល់