Post News Media ព័ត៌មានអន្តរជាតិ កូរ៉េខាងជើង ប...

កូរ៉េខាងជើង ប្តេជ្ញាធ្វើឲ្យការដាក់ទណ្ឌកម្មរបស់អាមេរិក លែងមានប្រសិទ្ធភាព…

កូរ៉េ: រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានថ្លែងនៅឯវេទិកាលុបបំបាត់អាវុធ របស់អង្គការសហប្រជាតិ នាថ្ងៃអង្គារនេះថា ការដាក់ទណ្ឌកម្មលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន នឹងគ្មានប្រសិទ្ធភាពនោះទេ ដោយបង្ហាញថា កូរ៉េខាងជើង នឹងធ្វើការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះយុទ្ធនាការដាក់សម្ពាធរបស់អាមេរិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨។

នៅឯសន្និសិទអង្គការសហប្រជាជាតិ ស្តីពីការលុបបំបាត់អាវុធ នៅទីក្រុងហ្សឺណែវ ប្រេសិតទីក្រុងព្យុងយ៉ាង លោក Han Tae Song បាននិយាយថា «អាមេរិក គួរតែដឹងហើយថា ទណ្ឌកម្ម ក៏ដូចជាសម្ពាធរបស់ពួកគេ នឹងមិនអាចគំរាមកំហែងដល់ប្រទេសកូរ៉េខាងជើងបានទ្បើយ។

ការលើកទ្បើងទាំងនោះ បានកើតទ្បើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា « នឹងដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត ទៅលើកូរ៉េខាងជើង ដែលមិនធ្លាប់មានពីមុនមក»។

ក្នុងនោះលោក Han បានបន្ថែមថា ប្រសិនបើអាមេរិក មិនអើពើពីកិច្ចខិតខំប្រឹងប្រែង ដោយស្មោះរបស់ទីក្រុងព្យុងយ៉ាង ដើម្បីកែលម្អទំនាក់ទំនងអន្តរកូរ៉េ …តែបែរជាចូលចិត្តការញុះញង់នោះ នឹងធ្វើឲ្យមានការប្រឈមមុខដាក់គ្នា ជាមួយកូរ៉េខាងជើង យ៉ាងពិតប្រាកដ៕

Loading...