Post News Media ព័ត៌មានអន្តរជាតិ កូរ៉េខាងជើង ផ...

កូរ៉េខាងជើង ផ្តល់វត្ថុធាតុដើមដល់រោងចក្រអាវុធគីមីនៅស៊ីរី

អាមេរិក: ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានដកស្រង់សម្តីអ្នកជំនាញរបស់អង្គការសហប្រជាជាតិ បាននិយាយថា កូរ៉េខាងជើង កំពុងបញ្ជូនឧបករណ៍ទៅឲ្យប្រទេសស៊ីរី ដែលអាចប្រើប្រាស់ក្នុងការផលិតអាវុធគីមី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨។

តាមរបាយការណ៍ បានឲ្យដឹងថា វត្ថុធាតុដើមដែលក្រុងព្យុងយ៉ាង បានបញ្ជូនទាំងនោះ រួមមានការ៉ូស្រូបជាតិអាស៊ីត និងបំពង់ផ្គត់ផ្គង់ឧស្ម័ន។

កាសែត New York Times បានបញ្ជាក់បន្ថែមថា ពួកអ្នកឯកទេសមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ត្រូវបានគេឃើញមានវត្តមាន នៅឯមូលដ្ឋានផលិតអាវុធ ក្នុងប្រទេសស៊ីរី ។

ការចោទប្រកាន់នេះ បានកើតឡើងបន្ទាប់ពីរបាយការណ៍ថ្មីៗ នៃឧស្ម័នក្លរីន ត្រូវបានប្រើប្រាស់ដោយកងកម្លាំងស៊ីរី ខណ:ដែលរបបនេះ បានធ្វើការបដិសេធផងដែរ៕

Loading...