ព័ត៌មានអន្តរជាតិ

មេដឹកនាំដ៏មានឥទ្ធិពលរបស់ហ្វីលីពីន ត្រៀមខ្លួនរួចជាស្រេច ក្នុងការលាលែងតំណែងមុនកាលកំណត់

ហ្វីលីពីន: លេខាធិការសារព័ត៌មានប្រធានាធិបតីហ្វីលីពីន លោក Harry Roque នៅថ្ងៃពុធនេះ បាននិយាយថា លោក Rodrigo Duterte នឹងមិនឈរឈ្មោះជាបេក្ខភាពប្រនាធាធិបតី នៅ​អាណត្តិ​ក្រោយទៀតនោះ​ទេ ហើយលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីលាលែងពីតំណែង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨។

ប្រភពដដែលបានបន្ថែមថា ប្រធានាធិបតីលោក Rodrigo Duterte បានអះអាងថា លោក ចង់លាលែងពីតំណែងមុនកាលកំណត់ ប្រសិនបើអាចធ្វើទៅបាននោះ ហើយលោក នឹងមិនឈរឈ្មោះ សម្រាប់​តំណែង​ប្រធានាធិបតី​នៅ​អាណត្តិក្រោយ​ឆ្នាំ​២០២២នោះ​ទេ។

ដោយលោកបានបញ្ជាក់ថា លោកអាចលាឈប់មុនពេលបញ្ចប់អាណត្តិរបស់ខ្លួន ប្រសិនបើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានអនុម័ត។

សូមជំរាបថា ​លោក Duterte បាន​ជាប់ឆ្នោត​ក្លាយជា​ប្រធានាធិបតី​ទី​១៦ របស់​ហ្វីលីពីន​ កាលពី​ឆ្នាំ​២០១៦ ក្រោយពេលដែលលោក ​បាន​បម្រើ​ការងារ​ជា​អភិបាលក្រុង​ដា​វ៉ា​វអស់ពេលជាង​២២​ឆ្នាំកន្លងទៅ​៕

មតិយោបល់