ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងបាញ់សាកល្បងមីស៊ីលផ្លោង Sarmat

រុស្ស៊ី: តាមសម្តីរបស់លោក Valery Gerasimov ប្រធានអគ្គសេនាធិការកងទ័ពរុស្ស៊ី កាលពីថ្ងៃអង្គារបាននិយាយថា រដ្ឋាភិបាលក្រុងម៉ូស្គូ នឹងធ្វើតេស្តសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបថ្មីបំផុតរបស់ខ្លួន នៅមជ្ឈមណ្ឌលអាវកាស​ Plesetsk ។ នេះបើតាមសារព័ត៌មានចិនស៊ិនហ៊ួ ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។

លោក Gerasimov បានប្រាប់ក្រុមអ្នកយកព័ត៌មានថា កាលចុងខែធ្នូឆ្នាំមុន ធ្លាប់មានការធ្វើតេស្តសាកល្បងមីស៊ីលនៅទីតាំងនោះ ជាលើកដំបូងរួចមកហើយ ដោយបច្ចុប្បន្ន Plesetsk កំពុងស្ថិតក្នុងការត្រៀមលក្ខណ:យ៉ាងពេញទំហឹង សម្រាប់ការសាកល្បងថ្មីមួយទៀត។

សូមជំរាបថា Plesetsk ស្ថិតនៅភាគពាយព្យនៃប្រទេសរុស្ស៊ី មានចម្ងាយប្រហែល ៨០០ គីឡូម៉ែត្រពីភាគខាងជើងទីក្រុងម៉ូស្គូ ហើយមីស៊ីលដែលនឹងត្រូវធ្វើការសាកល្បងនេះ មានសមត្ថភាពដឹកជញ្ជូនគ្រាប់រំសេវ និងថាមពលដ៏ខ្លាំងក្លា៕

មតិយោបល់