ព័ត៌មានអន្តរជាតិ

ទំនាក់ទំនងការទូត និងរឿងអាស្រូវ កំពុងដាក់សម្ពាធទៅលើនាយករដ្ឋមន្ត្រីជប៉ុន…

ជប៉ុន: វាមិនមែនជាការបំផ្លើសនោះទេ ដែលនិយាយថា ការវិលត្រឡប់មកវិញនូវការប្តេជ្ញាចិត្ត របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីបើកកិច្ចពិភាក្សា ជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់រដ្ឋាភិបាលជប៉ុននោះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។

ស្ថានការណ៍កាន់តែធ្វើឲ្យមានប្រុងជើងការ រវាងអាមេរិក និងជប៉ុន ក្រោយក្រុងវ៉ាស៊ីនតោន ប្ដូរពីគោលនយោបាយដាក់សម្ពាធ និងទណ្ឌកម្មសេដ្ឋកិច្ច លើកូរ៉េខាងជើងមកចាប់ផ្ដើមយុទ្ធសាស្ត្រសម្របសម្រួលវិញ បើទោះបីជាវាត្រូវបានគេមើលឃើញថា អាចជាការអនុវត្តបណ្តោះអាសន្នរក៏ដោយ។

យ៉ាងណាមិញពាក់ព័ន្ធនឹងបញ្ហានេះ លោក ត្រាំ បានបញ្ជាក់ថា ការផ្លាស់ប្តូរនេះ នឹងអាចឈានទៅរកកិច្ចព្រមព្រៀងមួយ ជាមួយកូរ៉េខាងជើង ដើម្បីបើកចរចារស្ដីពីបញ្ហាអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់របបដាច់ស្រយាលមួយនេះ៕

មតិយោបល់