ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងអាមេរិក F-18 ធ្លាក់នៅរដ្ឋផ្លរីដា

អាមេរិក: មន្ត្រីកងទ័ពជើងទឹកអាមេរិកម្នាក់ បាននិយាយថា យន្តហោះចម្បាំង F-18 របស់ពួកគេ​ បានធ្លាក់កាលពីរសៀលថ្ងៃពុធ នៅជិតទីក្រុង Key West ក្នុងរដ្ឋហ្វ័ររីដា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។

ប្រភពដដែលបានដឹងឲ្យទៀតថា ពីទ្បុតពីរនាក់ ទំនងជាត្រូវបានខ្ទាតចេញពីយន្តហោះនោះ មុនពេលដែលវាបានធ្លាក់ ហើយមកទល់ពេលនេះ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ កំពុងតែដំណើរការ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អាជ្ញាធរបានបញ្ជាក់ថា យន្តហោះចម្បាំង F-18 បានហោះចេញពីរដ្ឋវឺជីនៀ ក៏ជួបនឹងគ្រោះថ្នាក់មួយ នៅក្បែរស្ថានីយដែនអាកាសរបស់កងទ័ពជើងទឹក ក្នុងតំបន់ Chica Key ៕

មតិយោបល់