ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់-អាមេរិក នឹងធ្វើកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

អ៊ីរ៉ង់: រដ្ឋាភិបាលក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ទំនងជានឹងធ្វើកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ឬផែនការសហប្រតិបត្តិការរួមគ្នា (JCPOA) នៅប្រទេសអូទ្រីស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។

ប្រភពពីក្រុមអ្នកចរចាអ៊ីរ៉ង់ បាននិយាយក្នុងលក្ខខណ្ឌមិនផ្ដល់អត្តសញ្ញាណថា មន្ត្រីការទូតខ្លួន ដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវីយែន សម្រាប់កិច្ចចរចាមួយ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នឹងជួបជាមួយភាគី ដែលចូលរួមដទៃទៀត ក្នុងរួមមានទាំងមន្រ្តីអាមេរិកផងដែរ។

ក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងទុកថា នឹងជួបពិភាក្សាគ្នាស្ដីពីការដកចេញនូវទណ្ឌកម្មលើអ៊ីរ៉ង់ បន្ទាប់ពីការរំលោភបំពានកិច្ចព្រមព្រៀងនេះ ពីសំណាក់សហរដ្ឋអាមេរិក។

តំណាងរបស់ប្រទេសអ៊ីរ៉ង់ និងភាគីដទៃទៀតរួមមាន៖ អាមេរិក អង់គ្លេស ចិន អាល្លឺម៉ង់ បារាំង ចិន និងរុស្ស៊ី បានចាប់ផ្តើមកិច្ចប្រជុំពួកគេ នៅចុងបញ្ចប់នៃជំនួបគណ:កម្មាធិការរួម JCPOA នៅក្រុងវីយែន កាលពីថ្ងៃសុក្រ ដោយស្ថិតនៅក្រោម JCPOA អ៊ីរ៉ង់ ត្រូវតែកំណត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកចេញនូវទណ្ឌកម្មពីអន្តរជាតិ៕

មតិយោបល់