ព័ត៌មានអន្តរជាតិ

មនុស្សជាង ៧.០០០ នាក់ បន្តរត់ភៀសខ្លួនចេញពីតំបន់២ នៅក្នុងប្រទេសស៊ីរី

រុស្ស៊ី: ទីភ្នាក់ងារព័ត៌មាន TASS នៅព្រឹកថ្ងៃសៅរិ៍នេះ បានរាយការណ៍ថា មនុស្សជាង ៧.០០០ នាក់ហើយ បានភៀសខ្លួនចេញពីតំបន់ Eastern Ghouta និង Afrin របស់ប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា​ ឆ្នាំ២០១៨។

ក្រសួងការពារជាតិរបស់រុស្ស៊ី បាននិយាយថា ជនស៊ីវិលនៅតែបន្តរត់ភៀសខ្លួន ចេញពីតំបន់ទាំងពីរខាងលើ ខណ:នៅទីនោះ កំពុងមានប្រតិបត្តិការយោធាស៊ីរី និងតួកគី ប្រយុទ្ធប្រឆាំងនឹងសត្រូវរបស់ពួកគេ។

តំបន់ Eastern Ghouta បានស្ថិតនៅចំណុចកណ្តាល នៃការប្រយុទ្ធគ្នារវាងពួកឧទ្ទាម និងកងកម្លាំងរុស្ស៊ីដែលគាំទ្រប្រធានាធិបតីស៊ីរី លោក បាសារ អាល់អាសាដ នៅក្នុងរយ:ពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យដឹងថា ជនស៊ីវិលចំនួន ៤៦ នាក់ ក្នុងនោះមានកុមារយ៉ាងតិច ៦ នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាស នៅសង្កាត់ Kafr Batna កាលពីព្រឹកថ្ងៃសុក្រ៕

មតិយោបល់