ព័ត៌មានអន្តរជាតិ

ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ឆ្នាំ២០១៨ លទ្ធផលបឋមបង្ហាញថាលោក ពូទីន ទទួលសំទ្បេងគាំទ្រនាំមុខគេជាង ៧០%

រុស្ស៊ី: ថ្ងៃបោះឆ្នោតត្រូវបានបញ្ចប់ហើយ នៅក្នុងប្រទេសរុស្ស៊ី ខណ:ដែលការិយាល័យបោះឆ្នោតរបស់ប្រទេសនេះ បានបិទទ្វារដើម្បីបញ្ចប់ការប្រកួតប្រជែងតំណែងប្រធានាធិបតី ជាប្រវត្តិសាស្ត្ររបស់ពួកគេផងដែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។

លទ្ធផលបឋមដែលចេញផ្សាយ ដោយគណ:កម្មាធិការបោះឆ្នោតកណ្តាលរុស្ស៊ី (CEC) បានបញ្ជាក់ថា ប្រធានាធិបតីដែលកំពុងកាន់អំណាច លោក វ្លាឌីមៀរ ពូទីន ទទួលបានជ័យជម្នះ នៅក្នុងការប្រកួតប្រជែងនេះ ជាមួយនឹងសំទ្បេងគាំទ្រជាង ៧០% ឯណ្ណោះ។

នេះជាការឆ្លុះបញ្ចាំងពីប្រជាប្រិយភាព របស់ប្រធានាធិបតីនាពេលបច្ចុប្បន្ន ក្នុងចំណោមអ្នកបោះឆ្នោតដ៏ច្រើននៅរុស្ស៊ី ដើម្បីបង្ហាញការគាំទ្រខ្លួន តាមរយ:សន្លឹកឆ្នោតរបស់ពួកគេ។

សូមជំរាបថា ជ័យជម្នះដ៏ភ្លូកទឹកភ្លូកដីនេះ បានផ្តល់ឲ្យលោក ពូទីន នៅការកាន់អំណាចក្នុងប្រទេស រយ:ពេលប្រាំមួយឆ្នាំបន្ថែមទៀត៕

មតិយោបល់