ព័ត៌មានអន្តរជាតិ

ចិន នឹងប្រើសកម្មយោធាប្រឆាំងអាមេរិក ជុំវិញការព្រមព្រៀងធ្វើដំណើរទស្សនកិច្ច ទៅកោះតៃវ៉ាន់

ចិន: កាសែត Global Times របស់រដ្ឋចិន បានប្រកាសថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងប្រើសម្ពាធយោធា ដើម្បីឆ្លើយតបចំពោះការចុះហត្ថលេខា លើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។

ប្រភពដដែលបានឲ្យដឹងទៀតថា រដ្ឋាភិបាលចិន នឹង ឬគួរតែចាត់វិធានការឲ្យទាន់ពេលវេលា ដើម្បីប្រឆាំងជាមួយក្រុងវ៉ាស៊ីនតោន ក៏ដូចជាកងកម្លាំងអបគមន៍ឯករាជ្យរបស់កោះតៃវ៉ាន់ តាមរយ:មធ្យោបាយការទូត និងយោធា ប្រសិនបើមានការលើកកម្ពស់ទំនាក់ទំនងកម្រិតខ្ពស់ រវាងអាមេរិក និងកោះតៃវ៉ាន់ ត្រូវបានអនុវត្តនោះ»។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Xu Guangyu ទីប្រឹក្សា​ជាន់ខ្ពស់​១រូប​នៃ​កងទ័ពរំដោះប្រជាជនចិន ដែលបានចូលនិវត្តន៍ បានប្រាប់កាសែត Global Times ថា ការចុះហត្ថលេខានេះ គឺជាការបង្កហេតុខាងនយោបាយយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង រវាងសាធារណរដ្ឋប្រជាមានិតចិន (PRC) ) និងសហរដ្ឋអាមេរិក៕

មតិយោបល់