Post News Media ព័ត៌មានអន្តរជាតិ រុស្ស៊ី ព្រមា...

រុស្ស៊ី ព្រមានប្រឆាំងជាមួយអាមេរិក ជុំវិញការវាយប្រហារដែនអាកាសនៅស៊ីរី

រុស្ស៊ី: រដ្ឋាភិបាលក្រុងមូស្គូ បានអំពាវនាវដល់ក្រុងវ៉ាស៊ីនតោន ឲ្យបោះបង់ចោលនូវផែនការរបស់ខ្លួន ដែលចង់វាយប្រហារដែនអាកាសប្រឆាំងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងទីក្រុងដាម៉ាស។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov បានធ្វើការព្រមានអាមេរិកម្ដងហើយម្ដងទៀតថា ផែនការវាយប្រហារនេះ រុស្ស៊ីនឹងធ្វើការបដិសេធយ៉ាងដាច់អហង្ការ ដោយគ្មានលក្ខខណ្ឌ។

ដោយលោកបានបញ្ជាក់បន្ថែមថា ការប្រើប្រាស់កងកម្លាំងខុសច្បាប់ ដូចអ្វីដែលបានកើតឡើងជិតមួយឆ្នាំកន្លងមក នៅឯមូលដ្ឋានអាកាស Shairat គឺជាទង្វើឈ្លានពានប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ ដែលបានកំណត់ដោយមាត្រា ពាក់ព័ន្ធនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ៕

Loading...