Post News Media ព័ត៌មានអន្តរជាតិ ប្រធានាធិបតី​...

ប្រធានាធិបតី​មីយ៉ាន់ម៉ាថ្មី នឹងត្រូវជ្រើសតាំង​ក្នុង​រយ:ពេល ៧​ថ្ងៃ ក្រោយលាលែង​តំណែងរបស់លោក Htin Kyaw

មីយ៉ាន់ម៉ា: បន្ទាប់ពី​ការប្រកាស​លាលែងតំណែង របស់ប្រធានាធិបតី​​មីយ៉ាន់ម៉ា លោក U Htin Kyaw មេដឹកនាំ​ថ្មីត្រូវបានគេដឹងថា អាចនឹង​ត្រូវជ្រើសតាំង​នៅក្នុងរយ:ពេលមួយសប្ដាហ៍ខាងមុខទៀត។ នេះបើតាម​សារព័ត៌មាន​ Channel News Asia ចេញផ្សាយនៅទី២១ ខែមីនា ឆ្នាំ២០១៨។

លោក Htin Kyaw ជាមនុស្ស​ជំនិតបំផុត​របស់លោកស្រី Aung San Suu Kyi ដែលបានស្បថឡើងកាន់​តំណែង ​ជា​ប្រធានាធិបតី​មីយ៉ាន់ម៉ា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីគណបក្ស NLD បានទទួល​ជ័យជម្នះ​​ភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត​​​ កាលពី​ឆ្នាំ២០១៥កន្លងទៅ។

សូមជំរាបថា មូលហេតុនាំឲ្យលោក Htin Kyaw វ័យ ៧១ឆ្នាំរូបនេះ សម្រេចចុះចេញពីតំណែង គឺទំនងជា​អាច​មាន​បញ្ហា​សុខភាព ខណ:លោក បានបញ្ជាក់ថា ចង់មានពេល​សម្រាកផ្ទាល់ខ្លួន៕

Loading...