Post News Media ព័ត៌មានអន្តរជាតិ ចិន ត្រៀមប្រើ...

ចិន ត្រៀមប្រើសកម្មភាពយោធាទៅលើកោះតៃវ៉ាន់

ចិន: សារព័ត៌មានក្រុងប៉េកាំងមួយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា រដ្ឋាភិបាលចិន ទំនងជាត្រៀមប្រើសកម្មភាពយោធាទៅលើកោះតៃវ៉ាន់ រួមទាំងការដាក់សម្ពាធលើអាមេរិក បន្ទាប់ពីក្រុងវ៉ាស៊ីន បានអនុម័តច្បាប់មួយ ដើម្បីជំរុញចំណងទាក់ទង ជាមួយកោះតៃវ៉ាន់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។

ក្រុងប៉េកាំងមានការខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើគោលនយោបាយថ្មីមួយ ដែលអនុញ្ញាតឲ្យមន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់ ធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក។

ខណ:ប្រទេសចិនបានអះអាងថា កោះតៃវ៉ាន់គ្រាន់តែជាខេត្តមួយ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនប៉ុណ្ណោះ មិនមែនជារដ្ឋអធិបតេយ្យនោះទេ ដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមានផងដែរថា ក្រុងតៃប៉ិ នឹងប្រឈមការដាក់ទណ្ឌកម្ម ចំពោះប្រវត្តិសាស្ត្រ ប្រសិនបើកោះមួយនេះ ចង់ស្វែងរកឯករាជ្យភាពនោះ៕

Loading...