ព័ត៌មានអន្តរជាតិ

ប៉ះទង្គិចគ្នានៅកាតាឡាន បន្ទាប់ពីលោក Puigdemont ត្រូវបានចាប់ខ្លួន នៅអាល្លឺម៉ង់

អាល្លឺម៉ង់: ក្រុមអ្នកបំបែកខ្លួនកាតាឡានរាប់ពាន់នាក់ បានឈមមុខដាក់គ្នា ជាមួយប៉ូលិសនៅកាតាឡូណា កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានការចាប់ខ្លួន អតីតមេដឹកនាំតំបន់កាតាឡាន លោក Carles Puigdemont រយ:ពេល ៥ ខែ ក្រោយរូបលោកបានភៀសខ្លួនចេញ ពីប្រទេសអេស្ប៉ាញ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។

ប៉ូលិសកាតាឡាន បានរុញច្រានបាតុករចេញ និងបានវាយក្រុមបាតុករដោយដំបង ដើម្បីរារាំងហ្វូងមនុស្សពីការរុលទៅមុខ ការិយាល័យរបស់អ្នកតំណាងនៃរដ្ឋាភិបាលអេស្ប៉ាញ នៅក្នុងទីក្រុងបាសេឡូណា។

ក្នុងនោះមន្ត្រីអាជ្ញាធរ បានបាញ់ព្រមាននៅលើអាកាស ដើម្បីព្យាយាមរារាំងក្រុមបាតុករ ដែលបានរុញច្រានធុងចម្រុះធំៗ ទៅរកនគរបាល ខណ:ដែលមនុស្សមួយចំនួន បានយកដបកំប៉ុង និងស៊ុតចោលទៅលើប៉ូលិស៕

មតិយោបល់