Post News Media ព័ត៌មានអន្តរជាតិ អតីតតារាសិចនា...

អតីតតារាសិចនាង Daniels រងការគំរាមមិនឲ្យលាតត្រដាងរឿងរួមភេទ ជាមួយប្រធានាធិបតីអាមេរិក

អាមេរិក: តារាសម្តែងស្រី Stormy Daniels ដែលមានឈ្មោះពិតថា Stephanie Clifford បាននិយាយថា នាងត្រូវបានគេគំរាមមិនឲ្យលាតត្រដាងអំពីរឿងរួមភេទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំ ២០០៦។​ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។

នាងបានប្រាប់សារព័ត៌មាន CBS News ថា បុរសម្នាក់បានទៅជិតនាង នៅឯសួនច្បារ Las Vegas កាលពីឆ្នាំ ២០១១ ដោយជនចម្លែកនេះ បាននិយាយថា «កុំ​រញ៉េរញ៉ៃ​ជាមួយលោក ​ត្រាំ រួចបន្ទាប់មកបុរសម្នាក់នោះ ក៏បានចោលភ្នែកមកមើលកូនស្រីវ័យក្មេងរបស់នាង ដោយបានបន្ថែមថា «វាពិតជាគួរឲ្យអាម៉ាស់ណាស់ ប្រសិនបើមានអ្វីកើតឡើង ចំពោះម្តាយរបស់កូនស្រីម្នាក់នេះ» ។

យ៉ាងណាមិញលោក ត្រាំ ក៏បានធ្វើការបដិសេធ ចំពោះការមានទំនាក់ទំនង ជាមួយអតីតតារាសិចរូបនេះផងដែរ។

សូមជំរាបថា នាង Clifford បានបញ្ជាក់ថា នាងបានរួមភេទ ជាមួយលោក ត្រាំ ម្តងក្នុងបន្ទប់សណ្ឋាគារមួយ អំឡុងពេលការប្រកួតកីឡាវាយកូនហ្គោលល្បីល្បាញមួយ នៅ Lake Tahoe រដ្ឋ California កាលពីខែកក្កដា ឆ្នាំ ២០០៦ ៕

Loading...