Post News Media ព័ត៌មានអន្តរជាតិ កងកម្លាំងមីស៊...

កងកម្លាំងមីស៊ីលយុទ្ធសាស្រ្តរុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំ

រុស្ស៊ី: ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅតំបន់ភ្នំ Urals ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ របស់ក្រសួង បាននិយាយថា កងទ័ពជាង ៣.០០០ នាក់ និងឧបករណ៍ពាក់ព័ន្ធនឹងយោធាមកពីអង្គភាពប្រហែល ៣០០ នឹងចូលរួមក្នុងសមយុទ្ធ នៅតំបន់ Sverdlovsk ដើម្បីបង្កើនការត្រៀមខ្លួនប្រយុទ្ធ និងសមត្ថភាពរបស់ពួកគេ។

ក្នុងនោះក៏មានឧទ្ធម្ភាគចក្រដឹកជញ្ជូន និងឧទ្ធម្ភាគចក្រប្រយុទ្ធ ក៏ដូចជាយន្តហោះគ្មានមនុស្សដទៃទៀត នឹងត្រូវបានប្រើដើម្បីធ្វើសមយុទ្ធនេះផងដែរ។

សមយុទ្ធនេះ ត្រូវបានធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំង រវាងរុស្ស៊ី និងបណ្តាប្រទេសលោកខាងលិច ជុំវិញការបំពុលអតីតមន្ត្រីចារកម្មរុស្ស៊ី និងកូនស្រីរបស់លោកនៅអង់គ្លេស៕

Loading...