ព័ត៌មានអន្តរជាតិ

អតីតប្រធានសភាមីយ៉ាន់ម៉ា ត្រូវបានជ្រើសតាំងជាប្រធានាធិបតីថ្មី ដើម្បីដឹកនាំប្រទេស

មីយ៉ាន់ម៉ា: តាមសេចក្តីប្រកាសរបស់សភា នៃប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះ បានឲ្យដឹងថា លោក U Win Myint ត្រូវបានបោះឆ្នោតជ្រើសតាំងឲ្យទ្បើងកាន់តំណែង​ជាប្រធានាធិបតីថ្មី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។

លោក U Win Myint អាយុ ៦៦ ឆ្នាំ បានសម្រច​លាលែងពីតំណែងជាប្រធានសភាមីយ៉ាន់ម៉ា បន្ទាប់ពីបានកាន់តំណែងនេះអស់រយ:ពេល ២ឆ្នាំ ក្រោយពីលោក U Htin Kyaw សម្រេចចិត្តលាលែង​ពីតំណែងដូចគ្នា កាលពីសប្ដាហ៍មុន ដើម្បីត្រៀមខ្លួនជំនួសតំណែងជាថ្នាក់ដឹកនាំ​កំពូលរបស់ជាតិ។

មន្ត្រីគណបក្ស LND បានបញ្ជាក់ថា លោក U Htin Kyaw បានសម្រេចចិត្ត​​លាលែងពីមុខ​តំណែងជាប្រធានាធិបតី ដោយសារលោកមាន​បញ្ហាសុខភាព ដែលមិនអាចឲ្យលោក បំពេញតួនាទីដើម្បីដឹកនាំប្រទេស​តទៅមុខទៀត​បានទ្បើយ៕

មតិយោបល់